លោកស្រី Magdalena Andersson ត្រូវបានសភារបស់ ប្រទេសស៊ុយអែត អនុម័តឱ្យធ្វើជានាយិការដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងកាលពីថ្ងៃទី ២៩ វិច្ឆិកា។ នាយិការដ្ឋមន្ត្រី Andersson នឹងបង្កើតរដ្ឋាភិបាលសំឡេងភាគតិច ដែលរួមមានតែសមាជិកបក្សប្រជាធិបតេយ្យសង្គមរបស់លោកស្រី បន្ទាប់ពីចូលកាន់តំណែង។
លោកស្រី Adersson កាលពីថ្ងៃទី ២៤ វិច្ឆិកា បានក្លាយជានាយិការដ្ឋមន្ត្រីដំបូងរបស់ ប្រទេសស៊ុយអែត ក្រោយពីត្រូវបានសភាបោះឆ្នោតជ្រើសតាំង ប៉ុន្តែ បក្សប្រជាធិបតេយ្យត្រូវបង្កើតសម្ព័ន្ធភាពជាមួយបក្សបៃតង ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដោយសារមិនមានសំឡេងគាំទ្រគ្រប់គ្រាន់នៅសភា។
ប៉ុន្តែ រយៈពេល ៧ ម៉ោងក្រោយមក លោកស្រី ក៏បានប្រកាសលាលែងពីតំណែង ដោយសារតែសេចក្ដីព្រាងច្បាប់ថវិកាជាតិរបស់លោកស្រី មិនត្រូវបានសភាអនុម័ត ដែលនេះត្រូវបានគេយល់ថាជាឈ្នាន់ដើម្បីអនុញ្ញាតឱ្យលោកស្រីជាប់ឆ្នោតជាថ្មី និងបង្កើតរដ្ឋាភិបាលសំឡេងភាគតិច៕