បារាំង៖ ការផ្ដល់សញ្ជាតិដល់ជនបរទេសដែលជាបុគ្គលិកជួរមុខប្រឆាំង COVID-19 ចំនួន 12,000 នាក់នៅប្រទេសបារាំង ត្រូវបានធ្វើឡើងដើម្បីជាការសងគុណដល់ក្រុមមនុស្សដែលបានជួយដល់សង្គមជាតិនៃប្រទេសនេះ។
«អ្នកដែលធ្វើការនៅជួរមុខ បានគាំទ្រដល់ការអំពាវនាវរបស់ប្រទេសជាតិ ដូច្នេះ ការដែលប្រទេសជាតិទទួលយកពួកគេគឺជារឿងត្រឹមត្រូវ។ ប្រទេសរបស់យើង ដោយសារពួកគេទើបអាចឆ្លងផុតពីរោគរាតត្បាត» រដ្ឋមន្ត្រីក្រសួងពលរដ្ឋបារាំង លោកស្រី Marlene Schiappa បានឱ្យដឹងកាលពីថ្ងៃទី 9 កញ្ញា ក្នុងពេលប្រកាសផ្ដល់សញ្ជាតិដល់បុគ្គលិកជួរមុខប្រឆាំង COVID-19 ដែលមកពីបណ្ដាប្រទេស ជាង 12,000 នាក់។
មុននោះ ការដាក់ពាក្យសុំចូលសញ្ជាតិនៅបារាំង តែងតែចំណាយពេលពីរឆ្នាំ ប៉ុន្តែ បច្ចុប្បន្ន ក្រុមបុគ្គលិកបម្រើការងារប្រយុទ្ធប្រឆាំងនឹង COVID-19 នៅជួរមុខក្នុងប្រទេសបារាំង ក៏ទទួលបានការកាត់បន្ថយពេលវេលានៃការតម្រូវឱ្យស្នាក់នៅពី 5 ឆ្នាំ មកនៅត្រឹម 2 ឆ្នាំ មុននឹងអាចស្នើសុំចូលសញ្ជាតិ។
ក្រសួងមហាផ្ទៃបារាំង កាលពីខែកញ្ញា ឆ្នាំ 2020 បានអញ្ជើញបុគ្គលិកប្រឆាំង COVID-19 នៅជួរមុខ ឱ្យឆាប់មកដាក់ពាក្យសុំសញ្ជាតិ។ រដ្ឋមន្ត្រីបានឱ្យដឹងថា មនុស្សចំនួន 16,381 នាក់បានដាក់ពាក្យ ក្នុងនោះ មាន 12,012 នាក់ ត្រូវបានអនុញ្ញាតឱ្យចូលសញ្ជាតិរួចហើយ។
បារាំង គឺជាសម្បុកវីរុស COVID-19 ធំជាងគេលំដាប់ទី 6 ក្នុងពិភពលោក ដោយមានជិត 7 លាននាក់បានឆ្លងវីរុស និងជាង 115,000 នាក់ បានស្លាប់ដោយសារ COVID-19៕