កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 20 នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី 15 មីនា 2021 ទន្ទឹមនឹងនេះក៏មានអ្នកជាសះស្បើយថ្មីចំនួន 83 នាក់ផងដែរ។
អ្នកវិជ្ជមានថ្មីខាងលើ រួមមាន 1 នាក់ជាករណីនាំចូលដែលមិនមែនជាពលករខ្មែរត្រលប់មកពីប្រទេសថៃ និង 1 ករណីជាពលករខ្មែរមកពីប្រទេសថៃ ខណៈ 18 នាក់ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគម 20កុម្ភៈ»។
ចំណែកករណីជាសះស្បើយទាំង 83 នាក់ រួមមាន 11 ករណីជាអ្នកដំណើរមកពីបរទេស មិនមែនជាពលករខ្មែរមកពីថៃ, 72 នាក់ ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20កុម្ភៈ។
គិតមកដល់ព្រឹកថ្ងៃទី 15 មីនា 2021 នេះ កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,325 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 730 នាក់ និងអ្នកកំពុងព្យាបាលចំនួន 592 នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា