ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ កម្ពុជាមិនមានករណីឆ្លង Covid-19 ថ្មីនោះទេ ប៉ុន្តែ ពិភពលោករកឃើញជាង 369,240 នាក់បន្ថែមទៀត។
កម្ពុជា នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021 នេះ បានរាយការណ៍ថា អ្នកជំងឺ Covid-19 ចំនួន 3 នាក់ បានជាសះស្បើយ ខណៈករណីឆ្លងថ្មីមិនត្រូវបានរកឃើញនោះទេ។ ព័ត៌មានបន្ថែមអំពីករណីជាសះស្បើយ សូមបន្តអានរបាយការណណ៍របស់ក្រសួងសុខាភិបាលដូចខាងក្រោម។
គិតមកដល់ថ្ងៃទី 14 កុម្ភៈនេះ កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុប ចំនួន 479 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 469 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 10 នាក់។
នៅទូទាំងពិភពលោក តួលេខអ្នកវិជ្ជមាននឹងវីរុស Covid-19 បានកើនដល់ 109,086,929 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 2,404,041 នាក់ និងជាសះស្បើយចំនួន 81,110,385 នាក់។ អ្នកជំងឺដែលកំពុងព្យាបាលមានចំនួន 25,422,223 នាក់ ក្នុងនោះក៏មាន 98,684 (0.4%) កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ជីវិតដោយសារមានអាការធ្ងន់ធ្ងរ៕