ក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 31 ខែមករា ឆ្នាំ 2021 កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 ថ្មីចំនួន 1 ករណី ខណៈទូទាំងពិភពលោករកឃើញជិត 4 សែនករណីបន្ថែមទៀត។
ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 1 កុម្ភៈនេះ បានឱ្យដឹងថា បានរកឃើញករណីឆ្លង Covid-19 ថ្មីចំនួន 1 នាក់បន្ថែមទៀត ដែលជាពលការិនីខ្មែរធ្វើដំណើរពីប្រទេសថៃ។ អ្នកជំងឺរូបនេះ មានអាយុ 20 ឆ្នាំ ជាពលរដ្ឋរបស់ខេត្តពោធិ៍សាត់។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍ខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 466 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 443 នាក់ និង 23 នាក់ទៀតកំពុងទទួលការព្យាបាល
នៅទូទាំងពិភពលោក អ្នកឆ្លង Covid-19 សរុប បានកើនដល់ 103,507,287 នាក់ និងអ្នកស្លាប់កើនដល់ 2,236,975 នាក់ ខណៈអ្នកជាសះស្បើយមានចំនួន 75,113,139 នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន 26,157,173 នាក់៕