កំពូលអ្នកមានលំដាប់លេខមួយ និងជាមេកន្ទ្រាញផ្នែកទូរគមនាគមន៍ប្រចាំប្រទេសម៉ិកស៊ិក លោក Carlos Slim Helu បានឆ្លងវីរុស Covid-19។
កាលពីថ្ងៃទី 25 មករា អ្នកនាំពាក្យរបស់លោក Carlos Slim Helu បានបញ្ជាក់ថា មហាសេដ្ឋីលេខមួយនៅម៉ិកស៊ិក ទទួលបានលទ្ធផលវិជ្ជមាននឹង Covid-19 ប្រហែលមួយសប្ដាហ៍កន្លងទៅហើយ ខណៈដែលលទ្ធផលនៃការព្យាបាលកំពុងតែមានភាពល្អប្រសើរ។ មុននេះ សារព័ត៌មាន Reforma របស់ប្រទេសម៉ិកស៊ិក ក៏បានចុះផ្សាយថា មហាសេដ្ឋីកើតឆ្នាំ 1940 រូបនេះ បានឆ្លង Covid-19 ដោយយោងទៅលើប្រភពព័ត៌មានពី Carlos Slim Domit ដែលជាកូនប្រុសរបស់លោក។
ព័ត៌មាននេះត្រូវបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសនៅលើ Twitter ថា លោកវិជ្ជមាននឹង Covid-19។
យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិរបស់លោក Carlos Slim ស្ថិតក្នុងរង្វង់ 59.9 លានដុល្លារអាមេរិក និងជាអ្នកមានជាងគេលំដាប់ទី 21 ក្នុងពិភពលោក។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Carlos Slim គឺមូលបត្រនៅ America Movil ដែលជាក្រុមហ៊ុនទូរគមនាគមន៍លំដាប់ជួរមុខនៅអាមេរិកឡាទីន។ មហាសេដ្ឋីរូបនេះ ក៏ធ្លាប់ជាអ្នកមានជាងគេលំដាប់លេខមួយនៅលើតារាងចំណាត់ថ្នាក់របស់ Forbes ចាប់ពីឆ្នាំ 2010 ដល់ឆ្នាំ 2013 ផងដែរ៕
ប្រភព៖ Forbes