មហាសេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

កំពូល​អ្នកមាន​លំដាប់​លេខ​មួយ និង​ជា​មេកន្ទ្រាញ​ផ្នែក​ទូរគមនាគមន៍​ប្រចាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Carlos Slim Helu បាន​ឆ្លង​វីរុស Covid-19។ កាលពី​ថ្ងៃទី 25 មករា អ្នកនាំពាក្យ​របស់លោក Carlos Slim Helu បាន​បញ្ជាក់ថា មហាសេដ្ឋី​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ប្រហែល​មួយ​សប្ដាហ៍​កន្លង​ទៅហើយ ខណៈដែល​លទ្ធផល​នៃ​ការព្យាបាល​កំពុង​តែមាន​ភាពល្អប្រសើរ។ មុននេះ សារព័ត៌មាន Reforma របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏បាន​ចុះផ្សាយ​ថា មហាសេដ្ឋី​កើត​ឆ្នាំ 1940 រូបនេះ បាន​ឆ្លង Covid-19 ដោយ​យោងទៅលើ​ប្រភពព័ត៌មាន​ពី Carlos Slim Domit ដែលជា​កូនប្រុស​របស់លោក។ ព័ត៌មាន​នេះ​ត្រូវបាន​ចេញផ្សាយ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បានប្រកាស​នៅលើ Twitter ថា លោក​វិជ្ជមាន​នឹង Covid-19។ យោងតាម​ទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិ​របស់លោក Carlos Slim ស្ថិតក្នុង​រង្វង់ 59.9 លាន​ដុល្លារ​អាមេរិក … Read more