ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 10 នាក់បន្ថែមទៀត ដែលសុទ្ធតែជាពលករកម្ពុជាមកពីប្រទេសថៃ។
ក្នុងចំណោមនាក់វិជ្ជមាននឹង Covid-19 ខាងលើនេះ មានបុរស 3 នាក់ និងស្ត្រី 7 នាក់ មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន ដែលក្នុងនេះភាគច្រើនគឺជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។ ព័ត៌មានលម្អិតសូមអានតារាងខាងក្រោម។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 436 នាក់ ក្នុងនោះមាន 382 នាក់បានជាសះស្បើយ និង 54 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក អ្នកវិជ្ជមាននឹង Covid-19 សរុប បានកើនដល់ 94,278,325 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 2,016,529 និងអ្នកជាសះស្បើយសរុបចំនួន 67,318,670 នាក់។ ក្នុងចំណោមអ្នកកំពុងព្យាបាលចំនួន 24,943,126 នាក់ មានអ្នកជំងឺជាង 111,460 នាក់កំពុងប្រឈមនឹងការបាត់បង់ជីវិតព្រោះតែមានអាការធ្ងន់ធ្ងរ៕