ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុស Covid-19 ចំនួន 2 នាក់បន្ថែមទៀតកាលពីថ្ងៃទី30ខែធ្នូ នាំឱ្យតួលេខសរុបនៃករណីឆ្លងនៅកម្ពុជាឡើងដល់ 366នាក់។
ករណីវិជ្ជមានថ្មីចំនួន 2 នាក់ខាងលើនេះគឺជាពលរដ្ឋខ្មែរដែលធ្វើដំណើរពីប្រទេសថៃ រួមមាន៖ ស្ត្រីម្នាក់អាយុ 36 ឆ្នាំ នៅខេត្តបាត់ដំបង និងស្ដ្រីម្នាក់ទៀតអាយុ 33 ឆ្នាំ នៅខេត្តប៉ៃលិន។
គិតមកដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 366 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 361 នាក់ និងអ្នកកំពុងព្យាបាល 5 នាក់។