រឿងរបស់ការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅពេលអ្នកម្តាយមានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទៃ ក៏នឹងមានការវិវឌ្ឍចម្រើនធំធាត់ល្អតាមអាយុគភ៌របស់អ្នកម្តាយដែរ។ ដូច្នេះហើយទើបយើងតែងសង្កេតឃើញថា លោកវេជ្ជបណ្ឌិតតែងតែណែនាំឱ្យអនាគតអ្នកម្តាយដែលកំពុងមានផ្ទៃពោះទាំងឡាយ ឱ្យឧស្សាហ៍ព្យយាមមើលថែទាំខ្លួនឯង ទាំងក្នុងរឿងសុខភាពកាយ ទាំងរឿងផ្លូវចិត្ត និងការរស់នៅទៀតផង។ ឥឡូវនេះ យើងនាំគ្នាមកមើលថា តើវិធីឆ្ពោះទៅរកការមានសុខភាពល្អនោះ តើយើងអាចធ្វើបានតាមវិធីណាខ្លះ?។
- ស្រ្តីមានគភ៌ គួរទទួលទានបន្លែ ផ្លែឈើ អាហារស៊ីរៀល(Cereal) បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារកាកសរសៃឱ្យបានច្រើន ដើម្បីចៀសវាងពីអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួល នឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់អ្នកម្តាយ តែអាហារដែលមានជាតិកាកសរសៃច្រើនអាចជួយក្នុងរឿងនេះបានច្រើន។
- ស្ត្រីមានគភ៌ ត្រូវទទួលបានសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ក្នុង 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ទទួលទានច្រើនពេកទេ តែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយសារធាតុដែកដែលមាននៅក្នុងបន្លែនេះ ជាប្រភេទដែលមិនមែនជា អេម៉ូគ្លោប៊ីនដែលធ្វើឱ្យរាងកាយពិបាកបឺតជ្រាបទេ។
- ដើម្បីជួយបង្កើនដល់ខួរក្បាលរបស់ទារក ស្ត្រីមានគភ៌ត្រូវទទួលទានជាតិអាស៊ីតខ្លាញ់ អូមេហ្កា3 តែចូរចៀសវាងសត្វក្នុងទឹកដែលមានសម្បក ប្រភេទ គ្រំ ងាវ ជាដើម ព្រោះវានឹងបង្កឱ្យកើតមានគ្រោះថ្នាក់ដល់ទាំងអ្នកម្តាយ និងកូនតូចនៅក្នុងផ្ទៃ ដែលអាចនឹងឆ្លងមេរោគបាត់តេរី លីស្តេរីបាន។
- បើស្ត្រីមានគភ៌លំបាកវេទនាជាមួយអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះខ្ញីអាចជួយកែបញ្ហាក្អួតចង្អោរបានប្រសើរណាស់ ដោយហាន់មើមខ្ញីស្រស់ៗបែបស្តើងៗ រួចដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ហើយយកមកពិសា។
- ស្ត្រីមានគភ៌ត្រូវទទួលបានជាតិ ភ្លូអរ៉ាយដ៍ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការដុះលូតលាស់នៃធ្មេញរបស់ទារក៕