នាព្រឹកថ្ងៃទី 9 ធ្នូ ឆ្នាំ 2020 នេះ ក្រសួងសុខាភិបាលកម្ពុជាប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 4 នាក់បន្ថែមទៀត នាំឱ្យតួលេខអ្នកឆ្លងវីរុសនេះសរុប ឡើងដល់ 354នាក់។
ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ចំនួន 4 នាក់ទៀត រួមមាន៖
ទីមួយ គឺបុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ 35ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង3 ខណ្ឌបឹងកេងកង ទាក់ទងនឹងការឆ្លងនៅហាង Zando បឹងកេងកង។
ទីពីរ គឺបុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ 20ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ។
ទីបីគឺ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ33ឆ្នាំ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ។
ទីបួនគឺ បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ 27ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ Covid-19 ឈ្មោះ ញិល សុខកូឡា ទាក់ទងនឹងហាង Pedro។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 354នាក់ ក្នុងនោះមាន 307នាក់បានជាសះស្បើយ និង 47នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នារាជធានីភ្នំពេញ៕