ការមានសុខភាពល្អ ពិតជារឿងមួយចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ ព្រោះវាមានន័យថា នៅពេលដែលអ្នកមានសុខភាពល្អរឹងមាំពេញលេញហើយនោះ ជីវិតដ៏តូចមួយដែលនៅក្នុងពោះអ្នកក៏នឹងមានវិវឌ្ឍនាការរីកចម្រើនធំធាត់តាមអាយុគភ៌ដ៏ល្អនោះដែរ ដូច្នេះគេអាចមើលឃើញបានថា គ្រូពេទ្យនឹងណែនាំអនាគតអ្នកម្តាយដែលកំពុងតាំងគភ៌ទាំងឡាយឱ្យឧស្សាហ៍មើលថែទាំខ្លួន ទាំងរឿងសុខភាពកាយ រួមទាំងជីវិតផ្លូវចិត្តផងដែរ។ ឥឡូវយើងមកមើលថា តើជម្រើសឆ្ពោះទៅរកការមានសុខភាពដ៏ល្អនោះ យើងអាចធ្វើយ៉ាងដូចម្តេចបានខ្លះ?។
- ស្ត្រីមានគភ៌គួរទទួលទានបន្លែផ្លែឈើ អាហារCereal បាយអង្ករស្រូវសាលី គ្រាប់ធញ្ញជាតិ និងអាហារដែលមានកាកសរសៃឱ្យបានច្រើនដើម្បីចៀសវាងអាការទល់លាមក ព្រោះអ័រម៉ូនដែលប្រែប្រួលនឹងមានផលប៉ះពាល់ដល់ពោះវៀនធំរបស់ស្ត្រីមានគភ៌ ហើយអាហារដែលមានកាកសរសៃអាចជួយបានច្រើន។
- ស្ត្រីមានគភ៌ត្រូវបានទទួលសារធាតុដែកពីសាច់សត្វ យ៉ាងហោចណាស់ 1សប្តាហ៍ 3ដង ដែលមិនចាំបាច់ញ៉ាំច្រើនទេតែឱ្យគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ហើយនិងសារធាតុដែកដែលមាននៅក្នុងបន្លែ ជាប្រភេទដែលមិនមែន ហេម៉ូគ្លោប៊ីន ធ្វើឱ្យរាងកាយពិបាកក្នុងការបឺតជ្រាបនោះទេ។
- ដើម្បីជួយបង្កើន និងពង្រឹងខួរក្បាលដល់កូនតូច ស្រ្តីមានគភ៌ត្រូវទទួលទានអាស៊ីតខ្លាញ់អូមេហ្កា3 តែចូរចៀសវាងសត្វក្នុងទឹកដែលមានសម្បករឹង ប្រភេទគ្រំ ងាវ លៀស ជាដើម ព្រោះអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ទាំងម្តាយ និងទារកក្នុងគភ៌ដែលនឹងអាចឆ្លងមេរោគបាក់តេរីលិស្តេរីបាន។
- បើស្ត្រីមានគភ៌ពិបាកជាមួយនឹងអាការក្អួតចង្អោរ ចូរទទួលទានមើមខ្ញី ព្រោះវាអាចព្យាបាលអាការក្អួតចង្អោរបានល្អ ដោយគ្រាន់តែហាន់មើមខ្ញីស្រស់ជាចំណិតស្ដើងៗ ដាក់ក្នុងទឹកក្តៅឧណ្ហៗខ្លាំង ហើយក្រេបម្តងបន្តិចៗឱ្យបានញឹកញាប់។
- ស្ត្រីមានគភ៌ត្រូវបានទទួលបរិមាណ Fluoride ឱ្យបានគ្រប់គ្រាន់ ព្រោះវាសំខាន់ដល់ការសាងធ្មេញរបស់កូនតូចក្នុងផ្ទៃ៕