អត្រានៃការឆ្លងវីរុសCOVID-19បានកើនដល់1200នាក់ក្នុងចំណោមមនុស្ស1លាននាក់នៅទូទាំងពិភពលោក ខណៈដែលអ្នកជំងឺCOVID-19សរុប បានឡើងដល់ជាង9.3លាននាក់។
ប្រទេសនិងដែនដីចំនួន221ក្នុងសកលលោក បានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន9,334,732នាក់ និងអ្នកស្លាប់សរុប478,747នាក់ ក្នុងនោះមានអ្នកជំងឺ163,819នាក់ និងអ្នកស្លាប់5,470នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយក៏បានកើនឡើងដល់5,014,146នាក់។
ប្រទេសដែលមានអ្នកជំងឺCOVID-19លើសពី 1,000,000នាក់ គឺមានសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។
គិតមកដល់បច្ចុប្បន្ន បើយោងតាមតួលេខខាងលើ រួមជាមួយនឹងចំនួនប្រជាជនសរុបរបស់ពិភពលោក គេឃើញថាអត្រានៃការឆ្លងវីរុសCOVID-19 បានកើនឡើងដល់1,200នាក់ ពោលគឺក្នុងចំណោមមនុស្ស1,000,000នាក់គឺមាន1,200នាក់ត្រូវឆ្លងមេរោគបង្កជំងឹរលាកសួតប្រភេទថ្មីនេះ។ ចំណែកអត្រានៃការស្លាប់ដោយសារCOVID-19 ក៏បានកើនដល់61នាក់នៅក្នុងចំណោមមនុស្ស1,000,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស