វីរុសCOVID-19 បានសម្លាប់មនុស្សជាង270,000នាក់ ក្នុងចំណោមអ្នកជំងឺជាង3.9លាននាក់ នៅទូទាំងពិភពលោក។
ប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក គិតមកដល់ថ្ងៃនេះ(8ឧសភា) មានអ្នកឆ្លងវីរុសCOVID-19 សរុប3,915,974នាក់ និងអ្នកស្លាប់សរុប270,297នាក់។ អ្នកជំងឺកើន97,410នាក់ និងអ្នកស្លាប់កើន6,188នាក់បើធៀបនឹងតួលេខម្សិលមិញ។ អ្នកជំងឺដែលបានជាសះស្បើយក៏បានកើនដល់1,335,241នាក់ហើយដែរ។ នេះបើតាមស្ថិតិរបស់ WorldMeters។
ទ្វីបអាមេរិកគឺជាសម្បុកមេរោគធំបង្អស់ក្នុងពិភពលោក ក្នុងនោះអាមេរិកខាងជើងមានអ្នកជំងឺសរុប1,411,447នាក់ អាមេរិកខាងត្បូងមាន267,787នាក់ ខណៈទ្វីបអឺរ៉ុបមាន1,553,700នាក់ អាស៊ីមាន618,505នាក់ និងអាហ្វ្រិកមាន55,319នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគកូរ៉ូណាធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប1,290,242នាក់ និងអ្នកស្លាប់សរុប76,864នាក់ ក្នុងមានអ្នកជំងឺថ្មីចំនួន32,191នាក់ និងអ្នកស្លាប់ថ្មីមានចំនួន2,674នាក់។
ប្រទេសដែលមានអ្នកជំងឺCOVID-19 សរុបលើសពី100,000នាក់ មាន10ប្រទេស គឺសហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី អង់គ្លេស រុស្ស៊ី បារាំង អាល្លឺម៉ង់ ប្រេស៊ីល ទួរគី និងអ៊ីរ៉ង់។ ចំណែកប្រទេសដែលមានអ្នកស្លាប់លើសពី 10,000នាក់ រួមមាន5ប្រទេស គឺសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងប្រទេសបារាំង៕
ប្រភព៖ សារព័ត៌មានបរទេស