សកលលោកទាំងមូលមានអ្នកស្លាប់ជាង239,000នាក់នៅក្នុងចំណោមអ្នកជំងឺCOVID-19 ជិត3.4លាននាក់ ខណៈដែលប្រទេសជាច្រើនបានចាប់ផ្ដើមដកបម្រាមគោចរ ឬបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរ។
ទិន្នន័យនៅលើ Worldometers ដែលជាគេហទំព័រផ្ដល់ស្ថិតិទាន់ហេតុការណ៍ស្ដីអំពីតួលេខអ្នកជំងឺCOVID-19 បង្ហាញថា នៅទូទាំងពិភពលោក មានមនុស្សប្រមាណជា3,395,780នាក់បានឆ្លងវីរុសកូរ៉ូណា និង239,350នាក់បានស្លាប់ដោយសារវីរុសនេះ។ អ្នកជំងឺកើន146,113នាក់ និងអ្នកស្លាប់កើន6,414នាក់ បើធៀបជាមួយនឹងម្សិលមិញ។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន1,079,557នាក់។
នៅទ្វីបអឺរ៉ុប តួលេខនៃអ្នកជំងឺCOVID-19 បានឡើងដល់ 1,399,063នាក់ ខណៈអាមេរិកខាងជើងមានអ្នកជំងឺ1,226,668នាក់ ទ្វីបអាស៊ីមាន533,842នាក់ អាមេរិកខាងត្បូងមាន190,099នាក់ និងទ្វីបអាហ្វ្រិកមានអ្នកជំងឺតិចជាងគេ គឺ41,537នាក់។
បណ្ដាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 លើសពី20,000នាក់ រួមមាន5ប្រទេស៖
1.សហរដ្ឋអាមេរិក៖ អ្នកស្លាប់សរុប 65,753នាក់ និងអ្នកជំងឺសរុប 1,131,030នាក់។
2.អ៊ីតាលី៖ អ្នកស្លាប់សរុប 28,236នាក់ និងអ្នកជំងឺសរុប 207,428នាក់។
3.អង់គ្លេស៖ អ្នកស្លាប់សរុប 27,510នាក់ និងអ្នកជំងឺសរុប 177,454នាក់់។
4.អេស្ប៉ាញ៖ អ្នកស្លាប់សរុប 24,824នាក់ និងអ្នកជំងឺសុរប 242,988នាក់
5.បារាំង៖ អ្នកស្លាប់សរុប 24,594នាក់ និងអ្នកជំងឺសរុប 167,346នាក់
ប្រភព៖ សារព័ត៌មានបរទេស