សហរដ្ឋអាមេរិក បច្ចុប្បន្នជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកឆ្លងវីរុសCOVID-19 ជាង100,000នាក់ កើនជិត17,000នាក់ បើធៀបនឹងមុននេះ1ថ្ងៃ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopskins បានឱ្យដឹងថា តួលេខនៃអ្នកបានឆ្លងវីរុសCOVID-19 នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី27មីនា បានកើន16,961ករណីបន្ថែមទៀត នាំឱ្យចំនួនអ្នកជំងឺសរុបទូទាំងប្រទេសឡើងដល់102,936នាក់។ ចំនួនអ្នកស្លាប់ថ្មីដោយសារវីរុសកូរ៉ូណានេះ កើន312នាក់បន្ថែមទៀត ដូច្នេះចំនួនអ្នកស្លាប់សរុបនៅសហរដ្ឋអាមេរិក ឡើងដល់1,607នាក់។
នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុសCOVID-19 សរុប593,952នាក់ ក្នុងនោះមាន27,341នាក់បានបាត់បង់ជីវិត និង133,057នាក់ (ស្មើនឹង22.3% នៃចំនួនអ្នកឆ្លងមេរោគសរុប) បានជាសះស្បើយ។ ចំណែកអ្នកជំងឺដែលកំពុងប្រឈមនឹងការស្លាប់ មានចំនួនដល់ទៅ 23,519នាក់៕
ប្រភព៖ សារព័ត៌មានបរទេស