ការម៉ាស្សាស្បែកមុខ គឺជារឿងដែលស្ត្រីវ័យ30ឡើងទៅមិនគួរមើលរំលងបានឡើយ ដើម្បីព្យាយាមធ្វើឱ្យស្បែកមុខរបស់អ្នកមានសភាពតឹងណែន ក្មេងជាងវ័យ និងបាត់ស្នាមជ្រួញនៅលើមុខ។ ទស្សនាវដ្តី La Reine នឹងនាំមកជូនអ្នកនូវវិធីសាស្ត្រដែលធ្វើឱ្យស្បែកមុខរបស់អ្នកស្រស់ស្អាត ដោយការប្រើប្រាស់ស្លាបព្រាបាយ ជាមួយប្រេងអូលីវ ម៉ាស្សានៅលើស្បែកមុខ ដើម្បីទាញស្បែកមុខឱ្យតឹងណែនក្មេងជាវ័យយ៉ាងមានប្រសិទ្ធភាព ដែលវិធីនេះនារីៗនៅក្នុងតំបន់អាស៊ីយើងនិយមប្រើប្រាស់ណាស់។
ការម៉ាស្សាដោយស្លាបព្រាមានប្រសិទ្ធភាពយ៉ាងដូចម្ដេចដែរ?
អ្នកអាចធ្វើរបៀបនេះបានដោយងាយនៅតាមផ្ទះរបស់អ្នកយ៉ាងសប្បាយ ដោយមិនបាច់ទៅហាងម៉ាស្សានោះទេ ដែលការម៉ាស្សាបែបនេះជួយកម្ចាត់ស្នាមជ្រួញដែលកើតមានឡើងនៅបរិវេណស្បែកមុខរបស់អ្នកយ៉ាងល្អប្រសើរ។ វាបានបណ្ដេញគ្រាប់ឈាមចាស់ៗដែលនៅក្រោមស្បែកមុខ ដែលកំពុងរងចាំការបង្កើតស្នាមជ្រួញ។ តែនៅពេលនេះអ្នកអស់កង្វល់ទៀតហើយ ត្រឹមតែ10ថ្ងៃប៉ុណ្ណោះអ្នកនឹងសង្កេតឃើញថាស្បែកមុខរបស់អ្នកក្មេងជាងមុន ហើយលុបបំបាត់ស្នាមជ្រួញបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
សម្ភារដែលត្រូវមាន
1. ស្លាបព្រាបាយ1គូ
2. ប្រេងម៉ាស្សា ឬប្រើជាប្រេងអូលីវក៏បាន
ការអនុវត្ត
1. ម៉ាស្សាបរិវេណថ្ងាស់ពីចិញ្ចើមឡើងទៅ
2. ម៉ាស្សាជុំវិញបរិវេណរង្វង់ភ្នែក
3. ម៉ាស្សាថ្ពាល់
4. ម៉ាស្សាបរិវេណ-ក
5. ម៉ាស្សាបរិវេណចង្ការ
ការណែនាំ
បន្ទាប់ពីអ្នកលាងគ្រឿងសម្អាងនៅមុខរួច អ្នកអាចលាបគ្រីមលាបមុខបានតាមធម្មតា ឬអាចលាបជាមួយប្រេងម៉ាស្សា3ប្រភេទ បន្ទាប់មកយកស្លាបព្រាបាយមកម៉ាស្សាឱ្យបានពី5ទៅ10នាទី
ប្រមាណជា5ដងជាការស្រេច៕