ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Massachusetts សហរដ្ឋអាម៉េរិក ទើបតែបានវះកាត់ ដាក់តម្រងនោមជ្រូកឱ្យអ្នកជំងឺម្នាក់ដែលនៅមានជីវិត។
យោងតាមការប្រកាសកាលពីថ្ងៃទី 21 មីនា ក្រុមវេជ្ជបណ្ឌិតខាងលើ បានទទួលជោគជ័យក្នុងការវះកាត់ប្ដូរតម្រងនោមនេះ។ ការវះកាត់បានធ្វើឡើងកាលពីថ្ងៃទី 16 ខែមីនា និងអូសបន្លាយពេល 4 ម៉ោង។
តាមការប្រកាសពីមន្ទីរពេទ្យ Massachusetts អ្នកជំងឺដែលមានអាយុ 62 ឆ្នាំ និងមានឈ្មោះថា Richard Slayman កំពុងស្ថិតក្នុងស្ថានភាពល្អ ហើយគ្រោងនឹងចេញពីពេទ្យឆាប់ៗនេះ។