កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ២២ នាក់ទៀត ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ១៨ ខែកក្កដា ២០២២ ដែលទាំងនេះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។
ក្នុងអំឡុងពេលដដែល ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧ នាក់ទៀត បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីដោយសារជំងឺនេះនៅឡើយ។
គិតមកទល់ពេលនេះ កម្ពុជា មានករណីឆ្លងសរុបចំនួន ១៣៦,៤៩៩ នាក់, ករណីជាសះស្បើយចំនួន ១៣៣,៣១៩ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។