សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី មួយចំនួនក្នុងសហគមន៍ ដែលនេះបានបញ្ចប់រយៈពេល ៥២ ថ្ងៃ ដែល កម្ពុជា មិនមានករណីវិជ្ជមានថ្មី។
ក្នុងសារជាសំឡេងដែលបានផ្សព្វផ្សាយកាលពីយប់ម្សិលមិញ (២៨ មិថុនា) សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងករណីវិជ្ជមាននឹង កូវីដ-១៩ ដែលទើបត្រូវបានរកឃើញដោយការធ្វើតេស្ត PCR បានកើតឡើងចំពោះពលរដ្ឋដែលត្រៀមចាកចេញពី កម្ពុជា និងអ្នកដំណើរដែលទើបចូលមកកាន់ កម្ពុជា។ ជាងនេះ ក៏មានករណីខ្លះត្រូវបានរកឃើញដោយការធ្វើតេស្តរហ័សផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ថា បើទោះជាតួលេខនៃករណីឆ្លងថ្មីនៅទាប ប៉ុន្តែ ការធ្វេសប្រហែសនឹងនាំ កម្ពុជា ទៅរកស្ថានការណ៍អាសន្ន។ ដូច្នេះ សម្ដេចតេជោ អំពាវនាវឱ្យគ្រប់គ្នាអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ឱ្យបានត្រឹមត្រូវ។