យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភារដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។
អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។
យោងតាម ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី ២៥ ឧសភានេះ កម្ពុជា មិនទាន់មានករណីជំងឺអុតស្វា (monkeypox) នេះនៅឡើយ ប៉ុន្តែ ដើម្បីបង្ការ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំដែលមានខ្លឹមសារដូចខាងក្រោម៖