«កូនចៅ» សែស្រឡាយ BA.២ របស់ វ៉ារ្យ៉ង់ អូមីក្រុង នៃ វីរុស SARS-CoV-២ (កូវីដ-១៩) បច្ចុប្បន្នគឺជាមូលហេតុចម្បងដែលនាំឱ្យមានជំងឺកូវីដ-១៩ នៅលើពិភពលោក ពិសេសគឺនៅ អឺរ៉ុប និង អាស៊ី ធ្វើឱ្យមានការបារម្ភអំពីលទ្ធភាពនៃការផ្ទុះឆ្លងរាលដាលជាថ្មីនៅ សហរដ្ឋអាម៉េរិក។
យោងតាម អង្គការសុខភាពពិភពលោក (WHO) វ៉ារ្យ៉ង់ BA.២ បច្ចុប្បន្ន បង្កឱ្យមានករណីឆ្លង ៨៦% ក្នុងចំណោមករណីឆ្លងកូវីដ-១៩ សរុប ដែលត្រូវបានវិភាគហ្សែន។ AB.២ មានសមត្ថភាពឆ្លងរាលដាលលឿនជាងឆ្ងាយ ធៀបនឹង «បងប្អូនបង្កើត» របស់វា គឺ BA.១ និង BA.១.។ ក៏ប៉ុន្តែ មកដល់ពេលនេះ ភ័ស្ដុតាងនានាបានបង្ហាញថា BA.២ អាចនឹងមិនបង្កអាការធ្ងន់ធ្ងរ។
វ៉ាក់សាំងនានា មិនសូវមានប្រសិទ្ធភាពចំពោះ BA.២ បើធៀបទៅនឹងបណ្ដាវ៉ារ្យ៉ង់មុនៗ ដូចជា Alpha ឬ វីរុសដើម SARS-CoV-។ BA.២ ត្រូវបានគេហៅថា វ៉ារ្យ៉ង់ «បំបាំងកាយ» ព្រោះថា ពិបាកក្នុងការរកឃើញវា។ BA.២ រួមនឹង «បងប្អូន» របស់វាមួយផ្សេងទៀត គឺ BA.៣ ដែលជាវីរុសកំពុងបង្ហាញខ្លួនកាន់តែច្រើន អាចត្រូវបានរកឃើញនៅពេលវិភាគហ្សែនតែប៉ុណ្ណោះ ហើយនេះគឺជាប្រការដែលមិនមែនប្រទេសណាក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីវិភាគទ្រង់ទ្រាយទូទៅនោះដែរ។
បញ្ហាខាងលើនេះបញ្ជាក់ថា វីរុសកូវីដ-១៩ នៅតែអាចបង្កឱ្យមានករណីឈឺធ្ងន់ និងស្លាប់ជាបន្តទៀត ពិសេសចំពោះក្រុមមនុស្សដែលងាយរងគ្រោះ និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង៕