វ៉ាក់សាំងចំនួន ៥ លានដូស ដែលជាជំនួយរបស់ ប្រទេសចិន ត្រូវបានដឹកមកដល់ ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ មីនា ២០២២ នេះហើយ។
វ៉ាក់សាំងដែលទើបមកដល់ថ្មីនេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង ២០ លានដូស ដែល ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសផ្តល់ជូន កម្ពុជា កាលពីថ្ងៃទី ១៨ ខែមីនា ក្នុងជំនួបតាមទូរស័ព្ទជាមួយ ប្រមុខរដ្ឋាភិបាលកម្ពុជា។
គិតមកដល់បច្ចុប្បន្ន ប្រទេសចិន បានផ្តល់ជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ កម្ពុជា សរុបចំនួន ២៨,៧២៤,៨០០ ដូស រួចហើយ ដែលក្នុងនោះ មាន ២០ លានដូស ជាជំនួយថ្មី។
ដោយមានវ៉ាក់សាំងជាជំនួយរបស់ ចិន ក៏ដូចជាជំនួយរបស់បណ្ដាប្រទេសក្នុងពិភពលោក និងវ៉ាក់សាំងដែលជាការបញ្ជាទិញរបស់ រាជរដ្ឋាភិបាល មកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ បានជាង ៩២% ធៀបនឹងចំនួនប្រជាជនសរុប។