នាព្រឹកថ្ងៃទី ១០ កុម្ភៈ ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូននូវសេចក្ដីណែនាំ ស្ដីពីការក្រើនរំលឹកក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ នៅភូមិសាស្ត្ររាជធានី។
ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលរាជធានីក៏បាននិយាយដល់ពិធីជួបជុំដែលមានមនុស្សច្រើនផងដែរ ក្នុងនោះ បានបញ្ជាក់ថា តុជប់លៀងអាពាហ៍ពិពាហ៍ មិនត្រូវឱ្យមានមនុស្សលើសពី ៧ នាក់ឡើយ។
សេចក្ដីជូនដំណឹងនេះត្រូវបានធ្វើឡើងក្នុងគ្រាដែល ករណីឆ្លង វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង នៅ កម្ពុជា កំពុងកើនឡើង។ ថ្ងៃទី ១០ កុម្ភៈនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា មនុស្សចំនួន ២៦២ នាក់ ត្រូវបានរកឃើញថា វិជ្ជមាននឹង អូមីក្រុង ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ៩ កុម្ភៈ ២០២២។