ក្នុងរយៈពេល ២៤ ម៉ោងនៃថ្ងៃទី ១៨ មករា ២០២២ កម្ពុជា បានរកឃើញអ្នកវិជ្ជមានថ្មីនឹងកូវីដ-១៩ ចំនួន ៣០ នាក់ រួមនឹងអ្នកជាសះស្បើយ ១៧ នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ «ពុំមាន»។
អ្នកវិជ្ជមានថ្មីទាំងនេះគឺសុទ្ធតែជាករណី អូមីក្រុង ក្នុងនោះ មានករណីឆ្លងក្នុងសហគមន៍ ២៣ នាក់ និងករណីនាំចូល ៧ នាក់។