តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃថ្ងៃទី 20 សីហា ឆ្នាំ 2021 រួមមាន៖ – ឆ្លងថ្មី = 493 នាក់, – ជាសះស្បើយថ្មី = 655 នាក់, – ស្លាប់ថ្មី = 16 នាក់។
គិតត្រឹមព្រឹកថ្ងៃទី 21 ខែសីហា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖ – ឆ្លងសរុប = 88,735 នាក់, – ជាសះស្បើយសរុប = 84,506 នាក់ និង – អ្នកស្លាប់សរុប = 1,778 នាក់។
លទ្ធផលនៃការចាក់វ៉ាក់សាំងនៅ កម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 21 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 86.58%, អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 42.95%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 59.39%។
តួលេខ COVID-19 នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ រួមមាន៖ – អ្នកឆ្លងសរុប= 211,572,165 នាក់, – អ្នកជាសះស្បើយ= 189,320,364 នាក់, – អ្នកស្លាប់= 4,428,045 នាក់ និងកំពុងព្យាបាល = 17,823,756 នាក់៕