កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 499 នាក់, អ្នកជាចំនួន 882 នាក់ និងអ្នកស្លាប់ចំនួន 17 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 09 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 82,898 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 77,030 នាក់ និងអ្នកស្លាប់ 1,602 នាក់។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 79.54% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 16.04%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 51.69%។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 204,151,650 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 183,346,470 នាក់បានជា, 4,316,303 នាក់បានស្លាប់ និងជាង 16,488,870 នាក់ កំពុងព្យាបាល៕