កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 508 នាក់, អ្នកជាចំនួន 660 នាក់ និងអ្នកស្លាប់ចំនួន 23 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 08 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 09 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 82,399 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 76,155 នាក់ និងអ្នកស្លាប់ 1,585 នាក់ ខណៈអ្នកជំងឺកំពុងព្យាបាល មានចំនួនប្រមាណជាង 4,000 នាក់។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 09 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 78.73% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 14.19%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 50.95%។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 203,454,300 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 182,770,290 នាក់បានជា, 4,307,445 នាក់បានស្លាប់ និងជាង 16,376,560 នាក់ កំពុងព្យាបាល៕