វៀតណាម នាល្ងាចថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា បានរកឃើញករណីឆ្លង Covid-19 ចំនួន 1,112 នាក់បន្ថែមទៀត ក្នុងនោះមាន 1,105 នាក់ ជាករណីឆ្លងក្នុងស្រុក និង 7 នាក់ ជាករណីនាំចូលពីបរទេស។
ក្នុងចំណោមអ្នកជំងឺថ្មីខាងលើ មាន 879 នាក់ ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ខណៈរដ្ឋធានីហាណូយ មានតែ 82 នាក់ប៉ុណ្ណោះ។ រាប់ចាប់ពីព្រឹក រហូតដល់ម៉ោង 2 ល្ងាចថ្ងៃនេះ វៀតណាម បានរកឃើញអ្នកវិជ្ជមានសរុបចំនួន 1,764 នាក់ នៅទូទាំងប្រទេស។
គិតមកដល់បច្ចុប្បន្ន វៀតណាម បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 27.259 នាក់ ក្នុងនោះមាន 19.125 នាក់ កំពុងព្យាបាល, 8.025 នាក់បានជា និង 105 នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ ក្រសួងសុខាភិបាលវៀតណាម
ប្រែសម្រួល៖ បុត្រា