ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 911 នាក់, អ្នកជាចំនួន 1,002 នាក់ និងអ្នកស្លាប់ចំនួន 23 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2021។
ព័ត៌មានលម្អិតបន្ថែម សូមអានរបាយការណ៍សង្ខេប របស់ក្រសួងសុខាភិបាល ដែលមាននៅខាងក្រោម៖
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួន 187,642,740 នាក់ ត្រូវបានរកឃើញ ក្នុងនោះមាន 171,597,756 នាក់ បានជា, 4,049,289 នាក់ បានស្លាប់ និង 11,995,695 នាក់ កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា