វ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន 4 លានដូស ក្នុងនោះ មាន វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ចំនួន 1 លានដូស និង វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ចំនួន 3 លានដូស ដែលកម្ពុជាបានបញ្ជាទិញពីចិន ត្រូវបានដឹកមកដល់ កម្ពុជា នៅព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2021 នេះហើយ។
គិតត្រឹមយប់ថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2021 ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការ Covid-19 ជូនពលរដ្ឋនៅទូទាំងប្រទេស សរុបចំនួន 4,793,197 នាក់។ កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បាន 47.93% រួចហើយ នៅក្នុងចំណោមពលរដ្ឋគោលដៅចំនួន 10 នាក់។
រហូតមកដល់ពេលនេះ កម្ពុជា បាន និងកំពុងប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនចំនួន 3 រួមមាន វ៉ាក់សាំង Sinopharm (របស់ចិន), COVISHIELD (AstraZeneca) និង Sinovac (របស់ចិន)៕