រដ្ឋបានរាជធានីភ្នំពេញ កំណត់ផ្នែកខ្លះនៅតាម មូលដ្ឋានសង្កាត់ចោមចៅទី2 និងសង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» រយៈពេល 2សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺCovid-19។ នេះបើតាមសេចក្ដីសម្រេច របស់ អភិបាលរាជធានីភ្នំពេញ។
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី9 ខែមិថុនា ឆ្នាំ2021នេះ បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ3 ក្នុងសង្កាត់ចោមចៅទី2 និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង2 និងផ្នែកខ្លះ នៃភូមិជម្ពូវ័ន2 នៃសង្កាត់ចោមចៅទី3 របស់ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» រយៈពេល 14ថ្ងៃ គិតចាប់ពីថ្ងៃទី1០ ខែមិថុនា រហូតដល់ថ្ងៃទី23 ខែមិថុនា ឆ្នាំ2021 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19។
ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចរបស់អភិបាល រាជធានីភ្នំពេញ ដែលមាននៅខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ដកស្រង់៖ បុត្រា