ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី11 ខែឧសភា ឆ្នាំ2021 នេះ ឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមានថ្មីចំនួន 480នាក់, ស្លាប់ 5នាក់ និងជាសះស្បើយចំនួន 350នាក់ នៅក្នុងអំឡុងថ្ងៃទី10 ខែឧសភា ឆ្នាំ2021។
គិតមកដល់ថ្ងៃទី11 ខែឧសភានេះ កម្ពុជា មានអ្នកវិជ្ជមាននឹងវីរុសCovid-19 សរុបចំនួន 20,223នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 131នាក់ និង 11,922នាក់ កំពុងទទួលការព្យាបាល។
ដោយឡែក ប្រទេសជិតខាងរបស់កម្ពុជា គឺ ប្រទេសវៀតណាម បច្ចុប្បន្នមានអ្នកឆ្លងសរុប 3,489នាក់ ក្នុងនោះ មានអ្នកស្លាប់សរុបចំនួន 35នាក់ និងកំពុងព្យាបាល 836នាក់។ ប្រទេសនេះក៏ទើបរកឃើញអ្នកវិជ្ជមានថ្មីចំនួន 28នាក់។
ប្រទេសថៃ ដែលនៅជាប់នឹងកម្ពុជាដែរនោះ បច្ចុប្បន្ន អ្នកវិជ្ជមាននឹង Covid-19 សរុប កើនឡើងដល់ 86,924នាក់ ក្នុងនោះក៏មានអ្នកស្លាប់ចំនួន 452នាក់ និងកំពុងព្យាបាល 29,435នាក់។ ប្រទេសថៃ ក៏ទើបតែរកឃើញករណីឆ្លងថ្មីចំនួន 1,919នាក់។
ចំណែកប្រទេសឡាវវិញ មានអ្នកវិជ្ជមានសរុប 1,327នាក់ ក្នុងនោះមានអ្នកស្លាប់តែ 1នាក់គត់ និងកំពុងព្យាបាលចំនួន 1,088នាក់។ ករណីឆ្លងថ្មីនៅប្រទេសឡាវ ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី10 ខែឧសភា មិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់ និងប្រែសម្រួល៖ បុត្រា