នាថ្ងៃទី 26មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 580នាក់ និងអ្នកជាសះស្បើយចំនួន 177នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 25 ខែមេសា ឆ្នាំ2021។
អ្នកវិជ្ជមានថ្មីចំនួន 580នាក់ខាងលើនេះ 579នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ និង 1នាក់ជាពលករខ្មែរត្រលប់ពីប្រទេសថៃ។ ក្នុងថ្ងៃទី 25 ខែមេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 5នាក់បានស្លាប់។
គិតមកដល់បច្ចុប្បន្ន (26 ខែមេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 10,555នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 3,577នាក់, អ្នកស្លាប់ 79នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 6,892នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា