នាថ្ងៃទី 23មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹងវីរុសCovid-19 ថ្មី ចំនួន 655នាក់ និងករណីស្លាប់ 1នាក់ទៀត ក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 22មេសា ឆ្នាំ2021។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើ មាន 522នាក់នៅភ្នំពេញ, 113នាក់នៅខេត្តព្រះសីហនុ, 5នាក់នៅខេត្តកណ្ដាល, 5នាក់នៅតាកែវ, 3នាក់នៅកំពង់ចាម, 3នាក់នៅខេត្តកែប, 1នាក់នៅមណ្ឌលគិរី, 1នាក់នៅត្បូងឃ្មុំ និង 1នាក់នៅកំពង់ស្ពឺ។ អ្នកជំងឺទាំង 655នាក់គឺមាន 654នាក់ ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ និង 1នាក់ជាពលករខ្មែរត្រលប់ពីប្រទេសថៃ។ ក្នុងថ្ងៃទី 22មេសាដដែល កម្ពុជាក៏មានអ្នកជំងឺCovid-19 ចំនួន 224នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន 2នាក់ផងដែរ។
គិតមកដល់បច្ចុប្បន្ន (23មេសា) ទូទាំងប្រទេសកម្ពុជា អ្នកឆ្លងCovid-19 សរុបបានកើនដល់ 8,848នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប 3,148នាក់, អ្នកស្លាប់ 61នាក់ និងអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ ចំនួន 5,633នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា