នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា លោក សូ ស្រណោះបង្ហោះវីដេអូប្រគំតន្ត្រីព្យាណូ ដើម្បីផ្ញើជូនមហាជនស្ដាប់កម្សាន្ដ និងរំសាយអារម្មណ៍ភ័យខ្លាចចំពោះជំងឺ Covid19 ។ នៅលើវីដេអូរបស់លោក បានរៀបរាប់ថា «ហេតុផលដែលលោកលេងភ្លេងមួយបទក្នុងវីដេអូនេះ ហើយបង្ហោះជាសាធារណៈ គឺដើម្បីជាសារឱ្យបងប្អុនខ្មែរ ដើម្បីឱ្យបងប្អូនខ្មែរ ដែលកំពុងភ័យបារម្ភតក់ស្លុត ឱ្យមានអារម្មណ៍ស្ងប់ និងស្រស់ថ្លា»។
លោកថាក្នុងស្ថានភាពនេះ ក្រៅពីអំពាវនាវឱ្យបងប្អូនធ្វើអារម្មណ៍អោយស្រស់ថ្លា គឺមានតែភ្លេងព្យាណូមួយបទរបស់លោកប៉ុណ្ណោះ ដែលជួយឱ្យបងប្អូនទាំងអស់ ដែលតក់ស្លុតខ្លាំងកុំឱ្យតក់ស្លុតប៉ុណ្ណោះ។ លោកទទូឱ្យអ្នកដែលមានអារម្មណ៍តក់ប្រមាលើស្ដាប់ភ្លេងរបស់លោក ដោយលោកបញ្ជាក់ថា តន្ត្រីគឺជាឱសថដ៏មានប្រសិទ្ធភាព សម្រាប់អ្នកមានអារម្មណ៍ច្របូកប្របល់។
លោក សូ ស្រណោះ បញ្ជាក់បន្ថែមទៀតថា លោកភ្លេងមួយបទដែលលោកបានសម្ដែង បើស្ដាប់ដោយការយកចិត្តទុកដាក់ គឺមិនខុសពីធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងស្ងប់ជាងមុននោះទេ ទើបលោកតាំងចិត្តលេងមួយបទនេះ និងបង្ហោះវាឡើង។ ជាមួយគ្នានោះលោក ក៏ទទូចឱ្យបងប្អូនខ្មែរបង្កើននូវការការពារ ចំពោះជំងឺកូវីត១៩ ដែលកំពុងផ្ទុះឡើងផងដែរ។
សូមជម្រាបដែរថា បើទោះខណៈនេះមហាជនជាច្រើនមានអារម្មណ៍ច្របូកច្របល់ដោយសារភ័យនឹងជម្ងឺកូវីត១៩យ៉ាងណាក៏ដោយ ក៏យើងត្រូវតាំងស្មារតី សូមកុំឱ្យបងប្អូនខ្មែរតក់ស្លុតនឹងជម្ងឺកូវីតខ្លាំងពេក។ យ៉ាងណាមិញ ការបង្កើនការប្រុងប្រយ័ត្នដោយជៀសវៀងការជួបជុំក្នុងកកម្មវិធីជុំៗ និង ត្រូវលាងដៃ ពាក់ម៉ាស់ឱ្យបានត្រឹមត្រួវ។ សូមរីករាយទស្សនាវីដេអូ តន្ត្រីករព្យាណូល្បីល្បាញលោក សូ ស្រណោះ ខាងក្រោមនេះ៖