បាត់មុខ​យូរ​! មាស​ លក្ខិ​ណា​ ចេញ​បទ​ថ្មីប្ដីទៅស្រឡាញ់ប្រុស

មកទល់​ម៉ោង​នេះ​ ដ្បិតថា​បទចម្រៀង​បើកឆាក​របស់​អ្នកនាង​ មាស​ លក្ខិ​ណា​ និង​ ដៃគូ​គឺ​លោក​ អ៊ុង​ សុ​ផល្លី​ ដែល​មាន​ចំណងជើង​ថា​ “ចាំ​ស្កក​ខក​អស់​” ដែល​ចេញ​ក្នុង​អំឡុង​ចូលឆ្នាំ​ ត្រូវ​ផុត​រយ:ពេល​រាំ​លេង​ចូលឆ្នាំ​ ក៏​គេ​កត់សម្គាល់​ថា​អត្ថន័យ​ និង​ សាច់ភ្លេង​របស់​បទចម្រៀង​នេះ​ កាន់តែ​មាន​អ្នកស្ដាប់​ច្រើនឡើង​ និង​មាន​អ្នកទទួល​ស្គាល់​ខ្លាំង​ឡើង​។

ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​បាន​អ្នកស្ដាប់​ចាក់​បន្លឺ​ ក្រោយ​រដូវ​ចូលឆ្នាំ​ ជា​ហូរហែរ​ ដោយ​ខ្លឹមសារ​ និង​ទឹកដម​សំនៀង​របស់​អ្នក​ទាំងពីរ​ ត្រូវ​បាន​អ្នកស្ដាប់​ភាគច្រើន​សរសើរ​ថា​ពិរោះ​ និង​មាន​អត្ថន័យ​មិនចាញ់​បទចម្រៀង​របស់​តារា​ចម្រៀង​ល្បី​ៗជំនាន់​មុន​នោះ​ផង​។អ្នកនាង​ មាស​ លក្ខិ​ណា​ បាន​ថ្លែង​បញ្ជាក់​ក្រោយពី​បទ​”ចាំ​ស្ក​ខក​អស់​” របស់​ខ្លួន​កាន់តែ​មាន​គេ​ស្គាល់​ថា​ អ្នកនាង​ និង​ដៃគូ​ចម្រៀង​ មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ចេញ​បទនិពន្ធ​ថ្មី​បើកឆាក​ជាមួយ​ លោក​ អ៊ុង​ ​សុ​ផល្លី​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្រើនឡើង​ និង​ថា​បទចម្រៀង​មួយ​នេះ​ពិរោះ​ត្រូវចិត្ត​មហាជន​។

អ្នកនាង​ថា​ខ្លួន​មិន​ស្ដាយ​រឿង​បទ​”ចាំ​ស្កក​ខក​អស់​” មិន​ផ្ទុះ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ តាម​ការ​ចង់បាន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​អ្នកនាង​សប្បាយចិត្ត​ ដែល​បទចម្រៀង​ជា​ស្នាដៃ​បើកឆាក​របស់​ខ្លួន​ កាន់តែ​មាន​គេ​ស្គាល់​។ ​ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​បាន​គេ​ចាក់​បន្លឺ​ តាម​ទី​សាធារណៈ​ និង​តាមវិទ្យុ​ច្រើនឡើង​នា​ពេល​ចុងក្រោយ​ ដោយ​ក្រឡេក​ទៅ​មើលMV​ ទាំង​បទចម្រៀង​ និង​ Full​ MV​ របស់​អ្នកនាង​ឯណោះ​វិញ​ ក៏​មាន​អ្នក​ចូល​ស្ដាប់​ច្រើនដង​ មិនចាញ់​បទ​ផ្ទុះ​របស់​យុវវ័យ​។ តារាចម្រៀង​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នកលក់​ត្រីងៀត​គ្មាន​ជាតិគីមី​ល្បីល្បាញ​នៅ​លើ​ហ្វេ​សប៊ុ​ករូប​នេះ​បន្ត​ថា​ ​ក្រោយពី​បទ​ដំបូង​”ចាំ​ស្កក​ខក​អស់​” ជាមួយ​លោក​ អ៊ុង​ សុ​ផល្លី​ ទទួល​បានការ​គាំទ្រ​បែបនេះ​ អ្នកនាង​ និង​ លោក​ នឹង​មាន​គម្រោង​ចេញ​បទ​ថ្មី​ៗរួមគ្នា​បន្ថែម​ទៀត​ដើម្បី​មហាជន​។ ចង់​ដឹង​ថា​បទ​របស់​អ្នក​ទាំងពីរ​ ស្ដាប់​កាន់តែ​យូរ​ កាន់តែ​ពិរោះ​កម្រិត​ណា​ សូម​អញ្ជើញ​ស្ដាប់​កម្សាន្ត​៖

Advertisement