“Mark Zuckerberg បាត់បង់​ជីវិត​ក្នុង​វ័យ​36​ឆ្នាំ​” ជា​ចំណង​ជើង​​អត្ថបទ​ដែល​បាន​​​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ The Shovel និង​ The Chaser

គេហទំព័រ​ចំនួន​2​ បាន​បង្ហោះ​សារ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​នៅ​លើ​ទំព័រ​ Facebook ដើម្បី​ពិសោធ​ទៅ​លើ​ការ​ប្រកាស​របស់​បណ្ដាញ​សង្គម​នេះ​ ដែល​ Mark Zuckerberg បាន​អះអាង​ថា “បណ្ដាញ​សង្គម​មិន​គួរ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុងការ​សម្រេច​ថា​អ្វី​ជា​ការ​ពិត​ និង​អ្វី​ជា​ការ​ក្លែង​ក្លាយ​”។

​សារ​ព័ត៌មាន​ Business Insider បាន​ឱ្យ​ដឹង​ថា គេហទំព័រ​2​ដែល​មាន​ជំនាញ​ខាងសរសេរ​ខ្លឹម​សារ​​រិះគន់​​ និង​មាន​មូលដ្ឋាន​នៅ​អូស្ត្រាលី​ គឺ The Shovel និង​ The Chaser បាន​បង្ហោះ​អត្ថបទ​ចំនួន​2​ដែល​មាន​ខ្លឹម​សារ​ខុស​ពី​ការ​ពិត​ ស្ដីអំពី​ CEO របស់​ Facebook។ The Shovel បាន​សរសេរ​ថា “Mark Zuckerberg-បាន​ស្លាប់​​ក្នុង​វ័យ​36​” ខណៈ​ដែល​ The Chaser បាន​សរសេរ​ចំណង​ជើង​ថា “Zuckerberg គឺជា​អ្នក​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​”។

"Mark Zuckerberg បាត់បង់​ជីវិត​ក្នុង​វ័យ​36​ឆ្នាំ​" ជា​ចំណង​ជើង​​អត្ថបទ​ដែល​បាន​​​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ The Shovel និង​ The Chaserគេហ​ទំព័រ​​ទាំង​2​ខាង​លើ​នេះ​ បាន​បញ្ជាក់​​ថា នេះ​គឺ​ជា​ព័ត៌មាន​ខុស​ពី​ការ​ពិត​ ហើយ​ពួកគេ​គ្រាន់​តែ​ចង់​សាក​ល្បង​ទៅ​លើ​សមត្ថ​ភាព​នៃ​ការ​ទប់​ស្កាត់ព័ត៌មាន​ក្លែង​ក្លាយ​របស់​ Facebook ក៏​ដូច​ជា “សាកល្បង​” លើ​ការ​ប្រកាស​មុន​នេះ​របស់​ម្ចាស់​ Facebook ដោយ​ចង់​ដឹង​ថា​​​នឹង​មាន​អ្វី​កើត​ឡើង​ បន្ទាប់​ពី​ Zuckerberg និយាយ​ថា បណ្ដាញ​សង្គម​ មិន​គួរ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ដើម្បី​កាត់​ក្ដី​រក​ការ​ពិត​នោះ​ទេ​។

បច្ចុប្បន្ន អត្ថបទ​​ក្លែង​ក្លាយ​ខាង​លើ​ មិន​ទាន់​ត្រូវ​បាន​លុប​ចោល​នៅឡើយ​។ ចំណែក​តំណាង​របស់ Facebook ក៏​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នោះ​ដែរ​ទាក់​ទិន​នឹង​រឿង​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement