យាន​អវកាស​អាមេរិកាំង​1គ្រឿង​ ជិត​ធ្លាក់​ឆេះ​​​ក្នុង​បរិយាកាស​ផែន​ដីហើយ

យាន​អវកាស​អាមេរិកាំង​1គ្រឿង​ ជិត​ធ្លាក់​ឆ្លេះ​​​ក្នុង​បរិយាកាស​ផែន​ដីហើយ

យាន​អវកាស​1គ្រឿង​ ដែល​មាន​ផ្ទុក​​កាក​សំណល់​​​2,000​គីឡូក្រាម​ និង​ឧបករណ៍​វិទ្យាសាស្ត្រ​ជា​ច្រើន​ នឹង​ត្រូវ​បានអ្នកវិទ្យា​សាស្ត្រ​បញ្ជា​ឱ្យ​បន្ទាប​ខ្លួន​ចូល​ក្នុង​បរិយា​កាល​ផែន​ដី​ ដើម្បី​ដុត​កម្ទេច​ខ្លួន​វា​ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ចាប់​ជា​ស្ថាពរ​។

យាន​អវកាស​ Cygnus NG-13 បាន​ផ្ដាច់​ខ្លួន​​ចេញ​ពី​​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS) កាល​ពី​វេលា​ម៉ោង​23​និង​09នាទី​ ថ្ងៃទី​11​ឧសភា​(ម៉ោងនៅ​កម្ពុជា)។ ពេល​ដែល​បាន​ផ្ដាច់​ខ្លួន​ Cygnus NG-13 ស្ថិត​នៅ​ក្នុង​កម្ពស់​ប្រហែល​425​គីឡូម៉ែត្រ​​ពី​ភព​ផែន​ដី​។ យាន​នេះ​នឹង​ហោះ​​នៅលើ​គន្លង​គោចរ​ជុំ​វិញ​ផែន​ដី​រយៈ​ពេល​​​2សប្ដាហ៍​ ដើម្បី​បង្ហោះ​ផ្កាយ​រណប​តូច​ៗ​ចំនួន​2​ ដែល​មាន​តួនាទី​​ស្រាវ​ជ្រាវ​រក​វិធី​កែ​លម្អ​បច្ចេក​វិទ្យា​​បញ្ជូន​ទិន្ន​ន័យ​នៅ​ក្នុង​លម្ហ​អវកាស​ និង​ប្រព័ន្ធ​ផែន​ទី GPS។ ក្រុមវិស្វករ​នៅ​ Northrop Grumman ដែលជា​ក្រុម​ហ៊ុន​ផលិត​យាន​ Cygnus NG-13​ នឹង​បញ្ជូន​សញ្ញា​ដើម្បី​ឱ្យ​វា​បន្ទាប​ខ្លួន​ ក្នុង​បំណង​ដុត​កម្ទេច​ខ្លួន​វា​ផ្ទាល់​​​នៅ​ក្នុង​ស្រទាប់​អូហ្សូន​។

យាន​អវកាស​អាមេរិកាំង​1គ្រឿង​ ជិត​ធ្លាក់​ឆ្លេះ​​​ក្នុង​បរិយាកាស​ផែន​ដីហើយក្នុង​ខណៈ​នោះ​ដែរ​ NASA នឹង​ចាប់​ផ្ដើមការ​​ពិសោធ​​ដែល​មាន​ឈ្មោះ​ថា Spacecraft Fire Safety IV ដើម្បី​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ស្វែង​រក​អណ្ដាត​ភ្លើង​ និង​សិក្សា​អំពី​របៀប​ដែល​ភ្លើង​ឆេះ​រាល​ដាល​​នៅ​ក្នុង​សម្ពាធ​​ប្រហាក់​ប្រហែល​នឹង​សម្ពាធ​ទឹក​សមុទ្រ​លើ​ផែន​ដី​​ ក៏ដូច​ជានៅ​​​ក្នុង​សម្ពាធ​ទាប​ជាង​នេះ​ ជា​មួយ​នឹង​កំហាប់អុកស៊ីហ្សែន​ខ្ពស់​ជាង​ធម្មតា​។

NASA បាន​ឱ្យ​ដឹង​ថា​ “ការ​សិក្សា​ស្រាវជ្រាវ​នេះ​ពិត​ជាមាន​​សារសំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​អាច​ជួយ​ដល់​​​អវកាស​យានិក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អគ្គិភ័យ​ ពិសេស​គឺនៅ​ពេល​ដែល​អវកាស​យានិក​មិន​អាច​ចាកចេញ​ពី​យាន​អវកាស​បាន​ ឬ​មិន​អាច​ត្រឡប់​មក​ផែន​ដី​បាន​​ភ្លាម​ៗ​”។

យាន​អវកាស​អាមេរិកាំង​1គ្រឿង​ ជិត​ធ្លាក់​ឆ្លេះ​​​ក្នុង​បរិយាកាស​ផែន​ដីហើយCygnus NG-13 គឺជា​យាន​អវកាស​ដឹក​ទំនិញ​​ប្រភេទ​ Cygnus ទី​13​ហើយ ដែល​បាន​ហោះ​ទៅ​កាន់​ ISS ដើម្បី​បំពេញ​បេសក​កម្ម​របស់​ NASA។ ពេល​ចេញ​ដំណើរ យាន​នេះ​មាន​ផ្ទុក​ទំនិញ​3,400​គីឡូក្រាម​ រួម​មាន​​សម្ភារ​ និង​អាហារ​ចាំបាច់​ចាំបាច់​ រួម​នឹង​​ឧបករណ៍​វិទ្យា​សាស្ត្រសម្រាប់​អវកាស​ចរ​ដើរ​នៅ​ក្នុង​លម្ហ​អវកាស​​។ យាន​នេះ​បាន​ចាក​ចេញ​ពី​មូលដ្ឋាន​នៅលើ​កោះ Wallops កាល​ពីថ្ងៃទី​15​កុម្ភៈ​ តាម​រយៈ​រ៉ុកកែត​ Antares។ 3ថ្ងៃ​ក្រោយ​មក យាន​ Cygnus NG-13នេះ​ ក៏បាន​តភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​អន្តរជាតិ​ដោយ​ជោគ​ជ័យ៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement