កាលពីថ្ងៃទី11 ខែធ្នូ ឆ្នាំ2020 កន្លងទៅ ស្ថាបនិកក្លិបបាល់ទាត់ណាហ្គាវើលដ៍ សញ្ជាតិម៉ាឡេស៊ី លោក Tan Sri Dato (Dr CHEN LIP KEONG) បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់ជាថរិកាចំនួន 5លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19។
ការរួមចំណែកនេះ បានធ្វើឱ្យណាហ្គាវើលដ៍ ក្លាយជាក្លិបដែលបានចូលរួមចំណែកច្រើនជាងគេ ក្នុងការជួយរាជរដ្ឋាភិបាលលើយុទ្ធនាការទិញវ៉ាក់សាំងកូវីដ-19 នេះ ខណៈដែលលេខ2 បានទៅក្រុមភ្នំពេញក្រោន ដែលបានជួយ 1លានដុល្លារ អាមេរិក។
គួរឱ្យដឹងដែរថា ក្រៅពីក្លិបណាហ្គាវើលដ៍ ក៏មានក្លិបបាល់ទាត់ ចំនួន5 ផ្សេងទៀតដែរ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-19 ដែលមានដូចជា ក្លិបភ្នំពេញក្រោន បឹងកេត ក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង និងវិសាខា៕