ខ្ញុំមិនស្គាល់មិត្តអ្នកអានទេ តែគិតថា ក្នុងអំឡុងអាយុ 20ឆ្នាំរបស់អ្នក ប្រហែលជារញ៉េរញ៉ៃខ្លាំងណាស់មើលទៅ។ អ្នកត្រូវរៀនយល់ដឹងពីការរស់ឱ្យបានដោយខ្លួនឯង ការទៅសម្ភាសការងារ និងចង់ធ្វើឱ្យពិភពលោកមានអារម្មណ៍ពេញចិត្តចំពោះអ្នកយ៉ាងម៉េចបាន? អ្វីដែលសំខាន់ អ្នកអាចរកឃើញថា ការមានមិត្តភាពដ៏សាមញ្ញក្នុងអំឡុងវ័យ 20ឆ្នាំ គឺជាអ្វីដែលអ្នកត្រូវការខ្លាំងបំផុត។ ត្រឹមត្រូវ! អ្នកគួរតែបាននៅក្បែរមនុស្សដែលអ្នកបារម្ភ ស្រឡាញ់ និងឧស្សាហ៍សាងអនុស្សាវរីយ៍ល្អៗរួមគ្នា។ សម្លាញ់ជិតដិតដែលនៅជុំវិញខ្លួនអ្នក ក៏គួរតែទទួលបាននូវការកោតសរសើរ និងការគាំទ្រដូចគ្នានឹងអ្វីដែលពួកគេបានផ្ដល់មកឱ្យអ្នកដែរ តែការមានមិត្តភាពដែលមិនចាំបាច់ត្រូវរៀបផែនការមុន ផ្ញើសារគ្នាទៅវិញទៅមក ឬសូមទោសពេលដែលអ្វីគ្រប់យ៉ាងមិនអំណោយផល ក៏ជារឿងសំខាន់ដូចគ្នាដែរ…សម្ព័ន្ធភាពបែបនេះហើយ ដែលនឹងនៅស្ថិតស្ថេរយូអង្វែងតទៅ។
-គ្មានដ្រាម៉ាអីច្រើនទេ
មិត្តភាពដែលសាមញ្ញ មានសញ្ញាថា ដ្រាម៉ានឹងមានតិចតួចទៅតាមនោះដែរ នោះគឺដោយសារតែអ្នកជាមួយមិត្តភ័ក្តិមានផ្នត់គំនិតដែលដូចគ្នា និងមិនធុញថប់តានតឹងជាមួយរឿងតូចតាចកំប៉ិកកំប៉ុក ដែលក្នុងអំឡុងអាយុ 20ឆ្នាំនេះ ការមិនចាំបាច់នឿយហត់ជាមួយរឿងដ្រាម៉ានោះ គឺជាអ្វីដែលមានប្រយោជន៍ចំពោះជីវិតពិតខ្លាំងណាស់។
-គ្មានអារម្មណ៍ថាខុសគ្រប់តែរឿងនោះទេ
មិត្តភាពដែលសាមញ្ញ គឺចំណុចតុល្យភាពរវាងភាពទទួលខុសត្រូវ ជាមួយការគ្មានអារម្មណ៍ថាធ្វើខុសចំពោះខ្លួនឯង ចំពោះក្ដីស្រមៃ និងផ្នត់គំនិត ជាមួយនឹងទស្សនៈរបស់អ្នក។ មិត្តភាពដែលថានេះ នឹងផ្ដល់ភាពទូលំទូលាយក្នុងការគិត និងធ្វើឱ្យអ្នកបាក់ចិត្តស្រឡាញ់ខ្លួនឯង។
-គ្មានអ្វីចៃដន្យ
ការផ្ញើសារនៅពេលយប់ជ្រៅ ក្រោយពីមិនបាននិយាយគ្នាយូរជាច្រើនខែថា “ហ្អេ៎! សាកញ៉ាំនំសាំងវិចរសជាតិថ្មីហើយនៅ?” នោះគឺជារឿងប្រក្រតី ខណៈដែលការជួបគ្នាក្នុងហាងលក់ចាប់ហួយ ក៏មិនមែនជារឿងប្លែក ដូចគ្នានឹងការផ្ញើសំបុត្រ ឬផ្ញើកាដូឱ្យគ្នាដែរ។ ហេតុការណ៍ទាំងនេះ ធ្វើឱ្យអ្នកដឹងថា ជីវិតពោរពេញទៅដោយរឿងភ្ញាក់ផ្អើល ហើយអនុស្សាវរីយ៍ ក៏កើតឡើងដោយការតាំងចិត្តទាំងអស់។
-អ្នកមានសេចក្ដីសុខដែលបានប្រើពេលវេលារួមគ្នា
មិនអីទេ បើអ្នកនឹងមានមិត្តភ័ក្តិដែលនិយាយរញ៉ាំរញូវច្រើន និងត្រូវរក្សាសម្ព័ន្ធភាពឱ្យបានស្តង់ដាកម្រិតខ្ពស់បំផុត។ មិនអីទេ បើនឹងសង្ឃឹមឱ្យមិត្តភ័ក្តិធ្វើតាមផែនការផ្សេងៗដែលបានរៀបចំទុក តែបើអ្នកមានមិត្តភាពដែលសាមញ្ញៗក្នុងអំឡុងវ័យ 20ឆ្នាំ អ្នកអាចសង្កេតឃើញថា ខ្លួនឯងមានសេចក្ដីសុខច្រើនឡើងខ្លាំងណាស់ដែលបានប្រើពេលវេលានៅជាមួយគ្្នា។ អ្នកទាំង 2នាក់អាចមិនបានជួបគ្នាញឹកញាប់ដូចដែលធ្លាប់នឹកសង្ឃឹមទុក ដូច្នេះនៅពេលអ្នកទៅញ៉ាំកាហ្វេ ឬធ្វើដំណើរកម្សាន្តផ្សងព្រេងក្នុងថ្ងៃឈប់សម្រាក អ្នកនឹងមានអារម្មណ៍ជក់ចិត្តជាមួយនឹងគ្រប់អំឡុងពេល និងការចងចាំ។ អ្នកនឹងបានរូបថតជាច្រើនដែលអ្នកអាចយកមកមើលនៅពេលក្រោយបាន ហើយអ្នកក៏នឹងបិទសំឡេងរោទិ៍ទូរស័ព្ទរបស់អ្នកទៀតផង ដើម្បីឱ្យអ្នកបានប្រើពេលវេលានោះជាមួយមិត្តភ័ក្តិយ៉ាងពេញ100%។
-អ្នកនឹងបានជួប និងស្គាល់សេចក្ដីស្រឡាញ់ដែលប្រាសចាកលក្ខខណ្ឌ
មិត្តភាពដែលសាមញ្ញ គឺសម្ព័ន្ធភាពដែលកើតពីសេចក្ដីស្រឡាញ់ដែលប្រាសចាកលក្ខខណ្ឌ គ្មានសម្ពាធ ឬការនឹករំពឹងអ្វីទាំងអស់ តែជាសម្ព័ន្ធភាពដែលស្រស់ស្អាត និងមានតម្លៃបំផុត។ អ្នកនឹងបានឱកាសគាំទ្រ ឬកោតសរសើរមនុស្សម្នាក់ដោយមិននឹករំពឹងថា ស្ថានការណ៍នឹងទៅជាយ៉ាងណា មិនថាមិត្តជិតដិតរបស់អ្នកស្ថិតនៅទិសខាងលិច ឬរំលងពីផ្ទះរបស់អ្នកឆ្ងាយប៉ុនណាឡើយ។ អ្នកដឹងថា អ្នកនឹងស្ថិតនៅក្បែរពួកគេ ហើយពួកគេក៏នឹងស្ថិតនៅក្បែរអ្នកដូចគ្នា។ ស្ដាប់ទៅ ហាក់ដូចជាកាន់ជើងខ្លួនឯង តែអ្នកគ្រូ ឆវីជឿថា នេះគឺមិត្តភាពដែលអ្នកត្រូវការក្នុងអំឡុងវ័យ 20ឆ្នាំ ទោះជាទង្វើ និងអារម្មណ៍ផ្សេងៗ មើលទៅដូចជារាងវីវក់រញ៉េរញ៉ៃមែន តែមិត្តភាពរបស់អ្នកមិនចាំបាច់ទៅជាយ៉ាងនោះឡើយ៕