Samsung និង LG Electronics ជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេទាំង2 នៅប្រទេសកូរ៉េខាងត្បូង ដែលឈានមុខគេ ផ្នែកផលិតបន្ទះអេក្រង់ OLED ល្អឥតខ្ចោះ ព្រមទាំងមានទំហំដ៏ច្រើនមហិមា និងបំពាក់បច្ចេកវិទ្យាទំនើបទៀតផង។
តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ផ្ទាំងពាណិជ្ជកម្មបំពាក់បច្ចេកវិទ្យា 3D ដែលមានសភាពរស់រវើក គួរឱ្យកោតសរសើរ នៅស្ទើរតែគ្រប់អគារខ្ពស់ៗទាំងងស់ ក្នុងទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានោះ នៅក្នុងទីក្រុងបច្ចេកវិទ្យាទំនើបជាងគេរបស់ប្រទេសចិន គឺទីក្រុង Shenzhen ក៏បាននិងកំពុងដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម 3D ដើម្បីបង្ហាញពីស្នាដៃថ្មីរបស់ខ្លួនផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖