ក្រុមហ៊ុនដំឡើងទូរស័ព្ទ iPhone ឱ្យក្រុមហ៊ុន Apple មានការខកចិត្តនឹងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួននៅត្រីមាសចុងក្រោយនេះ ប្រៀបធៀបនឹងអ្វីដែលក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានព្យាករទុកកាលពីត្រីមាសទី1 នៃឆ្នាំ 2017 ។
ប្រាក់ចំណូលដែលក្រុមហ៊ុនទទួលបានរយៈពេល 3 ខែចុងក្រោយ គិតត្រឹមខែមិថុនាមាននត្រឹមតែ 589 លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ 25% ខណៈដែល អ្នកជំនាញបានរំពឹងទុកដល់ទៅ 781.5 លានដុល្លារ។ ការធ្លាក់ចុះនេះ ដោយហេតុមានការប្រែប្រួលទីផ្សារស្មាតហ្វូនក្នុងពេលបច្ចុប្បន្ន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទមួយចំនួនចាប់ផ្ដើមបង្កើតរោងចក្រដោយខ្លួនឯង លែងត្រូវការជួលរោងចក្រគេក្នុងដំឡើងបន្តទៀត ដែលជាហេតុនាំឱ្យ Foxconn ជារោងចក្រទទួលដំឡើង និងផ្គត់ផ្គង់គ្រឿងបន្លាស់មិនសូវមមាញឹកដូចមុន ទើបធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ។
គិតមកដល់ពេលនេះ Foxconn ត្រូវបានទទួលស្គាល់ថា ជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ស្មាតហ្វូនដ៏ធំបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនទទួលដំឡើងទូរស័ព្ទឱ្យ Apple ជិត 10 ឆ្នាំមកនេះ។ តាមព័ត៌មានដែលចុះផ្សាយបានបន្ថែមទៀតថា Foxconn អាចនឹងគ្រោងកាត់បន្ថយចំណាយតាមរយៈការប្រើប្រាស់ Robots ស្វ័យប្រវត្តិជំនួសកម្លាំងមនុស្សវិញ សម្រាប់ធ្វើការងារនៅក្នុងការផលិតនេះ៕