គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានស្រាយមន្ទិលសង្ស័យនៃការផ្តល់កៅអី2 របស់កម្ពុជានៅក្នុងពាន AFC CUP 2021 ដោយបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសក្លិបអាជីពនៅកម្ពុជាដើម្បីចូលរួមក្នុងប្រកួតដណ្ដើមពាននេះ កាលពីល្ងាចថ្ងៃទី22 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ។
យ៉ាងណាក្ដី ដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌអាជ្ញាប័ណ្ណក្លិបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។ ក្នុងករណីមិនអាចបំពេញបាន សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឲ្យក្រុមស្ថិតនៅចន្លោះលេខ2 ដល់លេខ6 នៃក្របខ័ណ្ឌ MCL។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីកកំពូល។
គួរបញ្ជាក់ដែរថា ក្រុមជើងឯកលីកកំពូលកម្ពុជា (Metfone Cambodia League 2020) នឹងចូលរួមវគ្គចែកពូល AFC CUO 2021 តែម្តង ខណៈដែលក្លិបជើងឯកពានសម្តេច (HUN SEN CUP 2020) និងត្រូវចូលរួមវគ្គជម្រុះជាមុនសិន៕