ស្ថិតក្នុងវិបត្តិនៃការរីករាលដាលជំងឺ Covid-19 នេះ មានសិស្សានុសិស្សជាច្រើនលាននាក់លើពិភពលោកកំពុងប្រឈមនឹងការសិក្សា ដោយសារសាលារបស់ពួកគេត្រូវបានបិទ ដែលតម្រូវឱ្យពួកគេត្រូវសិក្សាពីចម្ងាយតាមគ្រប់មធ្យោបាយនៅផ្ទះរៀងៗខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការ World Vision បានណែនាំឱ្យអាណាព្យាបាលទាំងអស់អនុវត្តនូវវិធីសាស្ត្រសំខាន់ៗមួយចំនួនដើម្បីជួយឱ្យកុមារអាចសិក្សាបានល្អពីចម្ងាយ។ ចំណុចសំខាន់ៗទាំងអស់នោះមានដូចជា៖
- ចាំបាច់ត្រូវរកពេលវេលាជួយបង្រៀនដល់កូន
- បង្រៀនដោយផ្តល់ក្តីស្រឡាញ់ដល់កូនៗ
- ព្យាយាមកាត់បន្ថយនូវភាពតានតឹងរបស់ខ្លួន កុំស្រែកកំហក ឬប្រើហិង្សារទៅលើកុមារ
- ត្រូវដឹង និងតាមដានកាលវិភាគនៃការបង្រៀនតាមទូរទស្សន៍របស់ក្រសួងអប់រំ យុវជន និងកីឡា
- ត្រូវយកឯកសារមេរៀនរបស់កូននៅតាមសាលាទុកបង្រៀនដល់កូន
- មើលសៀវភៅមេរៀន និងលំហាត់ឱ្យបានយល់ដើម្បីជួយបង្រៀនកូនបន្ថែម
- បង្រៀនកូនឱ្យចេះអនាម័យ និងការពារខ្លួនពីជំងឺ Covid-19
- ណែនាំឱ្យកុមារចេះរក្សាគម្លាតសុវត្តិភាព៕