ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម 16ឆ្នាំ និងយុវជនអាយុក្រោម 18ឆ្នាំ ឆ្នាំ2019 របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបើកដំណើរការប្រកួតឡើងវិញ នៅថ្ងៃទី19 ខែកក្កដា ឆ្នាំ2020 ខាងមុខនេះហើយ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងនឹងស្ថាប័នពាក់ព័ន្ធនានារួចមក។
ការបន្តការប្រកួតឡើងវិញនេះផងដែរ គឺមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះដោយផ្ទាល់ឡើយ ខណៈដែលអ្នកនៅក្នុងកីឡដ្ឋានសម្រាប់រៀបចំការប្រកួត គឺអនុញ្ញាតឱ្យមានតែចំនួនប្រមាណ 100នាក់ប៉ុណ្ណោះ។
គួររំឭកដែរថា ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម 16ឆ្នាំ និងយុវជនអាយុក្រោម 18ឆ្នាំ គឺបានឈានដល់ការប្រកួតជុំទី2 ហើយ ដោយបានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីជុំទី3 ខណៈពាន U18 ទើបដំណើរការប្រកួតបាន 1ប្រកួតប៉ុណ្ណោះ នៅក្នុងពូលទាំង4 ដែលមានទាំងអស់ 16ក្រុមចូលរួម៕