បើទោះបីជាតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានកូនប្រុសមួយហើយក្ដី តែមួយរយៈចុងក្រោយនេះ អ្នកនាងពិតជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិធីថែរក្សារូបសម្រស់ឱ្យស្រស់ស្អាត ហើយមើលទៅកាន់តែទាក់ទាញជាងមុន។ ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការពោលសរសើរពីសំណាក់ហ្វេនៗ។
ប៉ុន្មានសន្លឹកដែលធ្វើឱ្យហ្វេនៗមើលភ្លឹកគ្រប់គ្នានេះ ក៏មើលឃើញថាពិតជាយ៉ាងទាក់ភ្នែកមួយរបស់ កំពូលតារាស្រីកូនមួយរូបនេះ ក្នុងបណ្ដាញសង្គម ដែលបានតុបតែងខ្លួនស្ទាយ៌ថ្មីយ៉ាងស្អាតប្លែកខ្លាំង។ រូបភាពនោះ បានធ្វើឱ្យហ្វេនៗចាប់ចិត្តតែម្ដង ពិតជាស្អាតខ្លាំងណាស់ មើលយូរៗទៅរូបសម្រស់កាន់តែក្មេងជាងវ័យ។ ស្របគ្នានោះដែរ គ្រប់រូបភាពទាំងអស់របស់អ្នកនាងបានបង្ហោះនោះ គឺទទួលបានការចាប់អារម្មណ៍ និងសរសើរពីហ្វេនមិនតិចនោះទេ ដោយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតប្លែកឡើង៕