ក្រុមកម្មករចិនបានលើកវិហារប្រវត្តិសាស្ត្រដ៏ធំមួយខ្នងដែលមានទម្ងន់ 2,360តោន យកទៅដាក់នៅទីតាំងថ្មីដែលមានចម្ងាយ76ម៉ែត្រពីទីតាំងចាស់។
វិហារសាសនាវ័យចំណាស់មួយខ្នងធំដែលមានអាយុកាល127ឆ្នាំ នៅក្នុងទីក្រុង Jinan ប្រទេសចិន ត្រូវបានផ្លាស់ទីទៅកាន់កន្លែងថ្មីកាលពីថ្ងៃទី10មិថុនាកន្លងទៅ។
វិហារដែលមានទម្ងន់2,360តោននេះ ត្រូវបានលើកខ្ពស់ពីដី1.65ម៉ែត្រ រួចហើយដាក់ទៅលើរឺម៉ករថយន្តធំៗចំនួន10គ្រឿង។ ក្រុមកម្មករនាំគ្នាផ្លាស់ទីតាំងរបស់វិហារនេះទៅកន្លែងថ្មីដែលមានចម្ងាយពីទីតាំងចាស់76ម៉ែត្រ ដោយឆ្លងកាត់កំណាត់ផ្លូវកែងធំមួយ។
វិហារនេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ1893 ដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏សំខាន់ និងលេចធ្លោរបស់ទីក្រុង Jinan នៃប្រទេសចិន។
វិហារនេះមានកម្ពស់3ជាន់ បណ្ដោយ36ម៉ែត្រ និងទទឹង15ម៉ែត្រ មានជញ្ជាំងធ្វើអំពីឥដ្ឋ ហើយជាន់នីមួយៗត្រូវបានក្រាលដោយបន្ទះឈើ។
ការផ្លាស់ទីតាំងរបស់វិហារខាងលើ ត្រូវចំណាយពេលត្រឹមតែ 82នាទីប៉ុណ្ណោះ។
ប្រភព៖ SCMP