Skip to content

តំបន់ចាក់សំរាមអាចនឹងត្រូវរើពីខណ្ឌដង្កោ ទៅបណ្តោយផ្លូវ 51វិញ

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី13 របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី3 បាន​បញ្ជាក់ថា តំបន់​ចាក់សំរាម​នៅក្នុង​ខណ្ឌ​ស​ង្កោ គ្រោង​នឹង​ផ្លាស់ប្តូរ​ទៅតាម​បណ្តោយ​ផ្លូវ​លេខ51 ស្រុក​អង្គស្នួល ខេត្តកណ្តាល​វិញ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពេល​ផ្ទេរ​ទីតាំង​ចាក់សំរាម​ទៅ​ផ្លូវ​លេខ51 ហើយ ទីតាំង​ចាស់​នៅក្នុង​ខណ្ឌដង្កោ នឹងត្រូវ​ក្លាយជា​ទីតាំង​ផ្ទេរ​សំរាម​វិញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បន្ថែម​កន្លែង​ផ្ទេរ​សំរាម​ចំនួន2ទីតាំង​បន្ថែមទៀត​ផងដែរ គឺ​មួយកន្លែង​ក្នុង​ខណ្ឌ​សែន​សុខ និង​មួយកន្លែង​ទៀត​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដេញថ្លៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម​ចំនួន3រួចហើយ​មកដល់​បច្ចុប្បន្ន​នេះ។ ក្រោយពី​ក្រុមហ៊ុន​ទាំងអស់​នោះបាន​អនុវត្ត​ការងារ​របស់ខ្លួន​ហើយ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​មិនបាន​បង់ថ្លៃ​សំរាម និង​មាន​វិធានការ​ចំពោះ​អ្នក​ទុកដាក់​សំរាម​អាណាធិបតេយ្យ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *