កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ Facebook ទូទាំងពិភពលោក អាចផ្ទេររូបថត និងវីដេអូរបស់ពួកគេទៅ Google Drive បានយ៉ាងងាយស្រួល។
ការដាក់ឱ្យប្រើមុខងារមួយនេះ គឺជាផ្នែកមួយនៃកិច្ចសន្យា Data Transfer Project រវាងក្រុមហ៊ុន Facebook, Google, Microsoft និង Twitter ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការផ្ទេរទិន្នន័យពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ដោយមិនចាំបាច់ត្រូវតែនៅប្រើក្រុមហ៊ុនតែមួយរហូត។ មុខងារនេះ ក៏អាចជួយអ្នកប្រើប្រាស់រក្សាទុកទិន្នន័យកុំឱ្យបាត់បង់នៅពេលដែលគណនីណា មួយនោះត្រូវបានគេលួចចូល ហើយបំផ្លាញទិន្នន័យទាំងអស់នោះចោល។
*បញ្ជាក់៖ អ្នកអាចផ្ទេរបានតែរូបថត ឬវីដេអូ ប៉ុន្តែមិនអាចផ្ទេរម្តងទាំងរូបថត និងវីដេអូ ក្នុងពេលតែមួយបានទេ (មានន័យថា វីដេអូ ទំហំ Mbធំ ដូច្នេះត្រូវផ្ទេរម្តង១)។
ដើម្បីផ្ទេរទិន្នន័យពីគណនីហ្វេសប៊ុកទៅ Google Drive លោកអ្នកអាចចូលទៅក្នុង Settings របស់ Facebook ដូចខាងក្រោម៖
-នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “គំនូស3 លើគ្នា”
-ចុចលើពាក្យ Settings
-ចុចលើពាក្យ Transfer a Copy of Your Photos or Videos
-ចុចលើ Choose Destination
-រើសយក Google Photos
-ចុច Next ហើយ Login ចូល Google Drive